សូមទំនាក់ទំនងមកពួកយើង
គម្រោងការទទួលយកផ្នែកច្បាប់នៃភាសាអាស៊ីរបស់យើង (ALLIP) ផ្តល់លេខទូរស័ព្ទទាន់ហេតុការណ៍ដោយឥតគិតថ្លៃជាភាសាចិន (កុកងឺ និងកាតាំង) ហ្វីលីពីន (តាហ្គាឡុក) កូរ៉េ ថៃ វៀតណាម ហិណ្ឌូ និងខ្មែរ។
ក្រុមការងារទទួលជំនួយក៏មានផ្តល់ជំនួយជាភាសាអង់គ្លេស និងភាសាផ្សេងៗទៀតផងដែរ។
អ្នកទូរស័ព្ទចូលនឹងទទួលបានធនធាន ការផ្តល់ប្រឹក្សា ឬការបញ្ជូនទៅផ្នែកមេធាវី ទីប្រឹក្សានៅអង្គការទាមទាយុត្តិធម៌សម្រាប់ជនជាតិអាស៊ីអាមេរិកាំងនៅរដ្ធកាលីហ្វ័រញ៉ាខាងត្បូង ឬអង្គការជំនួយផ្នែកច្បាប់ផ្សេងទៀត លើបញ្ហាដូចជាអំពើហិង្សាក្នុងគ្រួសារ ច្បាប់គ្រួសារ អន្តោប្រវេសន៍ ការចូលសញ្ជាតិ ច្បាប់ការងារ ការរើសអើងជាតិសាសន៍ ការទទួលបានធានារ៉ាប់រងសុខភាព និងឧប្បត្តិហេតុនៃការស្អប់។ សេវាកម្មរបស់យើងគឺបើកចំហសម្រាប់បុគ្គលគ្រប់ជាតិសាសន៍ និងគ្រប់ជនជាតិ ដោយមិនមានការរឹតបន្តឹងណាមួយឡើយ។
អាលីប ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2002 ដើម្បីផ្តល់ទំនាក់ទំនងផ្ទាល់រវាងជនអន្តោប្រវេសន៍ដែលនិយាយភាសាអង់គ្លេសនៅមានកម្រិត និងអ្នកតស៊ូមតិផ្នែកច្បាប់ ហើយទទួលបានការហៅទូរស័ព្ទច្រើនជាង 10,000 ដងក្នុងមួយឆ្នាំ។ ក្នុងនាមជាកម្មវិធីដែលទទួលយកផ្នែកច្បាប់ភាសាអាស៊ីតែមួយគត់នៅរដ្ឋកាលីហ្វ័រញ៉ាភាគខាងត្បូងដែលមានបុគ្គលិកចេះនិយាយពីរភាសាដែលត្រូវបានបណ្តុះបណ្តាល វាគឺជាធនធានដ៏សំខាន់សម្រាប់ជនអន្តោប្រវេសន៍ដែលនិយាយភាសាដើមតែមួយភាសា ឬការនិយាយភាសាអង់គ្លេសនៅមានកម្រិត ដែលត្រូវការជំនួយផ្នែកច្បាប់។
អង្គការទាមទាយុត្តិធម៌សម្រាប់ជនជាតិអាស៊ីអាមេរិកាំងនៅរដ្ធកាលីហ្វ័រញ៉ាខាងត្បូង ផ្តល់អាទិភាពដល់ជំនួយដល់អ្នកដែលមានប្រាក់ចំណូលទាបនៅក្នុងផ្នែកខាងក្រោមនៃច្បាប់៖ ឧប្បត្តិហេតុនៃការស្អប់ និងការរើសអើងជាតិសាសន៍ ការរើសអើង សិទ្ធិលំនៅដ្ឋាន សិទ្ធិទទួលបានសុខភាព ច្បាប់គ្រួសារ អំពើហិង្សាក្នុងគ្រួសារ អន្តោប្រវេសន៍ ការងារ និងសិទ្ធិស៊ីវិល។
ENGLISH:
888.349.9695
普通话/广东话 (Chinese):
800.520.2356
한국어 (Korean):
800.867.3640
ខ្មែរ (Khmer):
800.867.3126
TAGALOG (Filipino):
855.300.2552
हिन्दी (Hindi):
855.971.2552
ภาษาไทย (Thai):
800.914.9583
TIẾNG VIỆT (Vietnamese):
714.477.2958
The live hours of operation of the hotlines are 10:00 a.m. to 3:00 p.m., Monday through Friday. During all other times of the week, callers are able to leave a voicemail message; hotline staff will typically return those messages within one business day.