សូមទំនាក់ទំនងមកពួកយើង

គម្រោងការទទួលយកផ្នែកច្បាប់នៃភាសាអាស៊ីរបស់យើង (ALLIP) ផ្តល់លេខទូរស័ព្ទទាន់ហេតុការណ៍ដោយឥតគិតថ្លៃជាភាសាចិន (កុកងឺ និងកាតាំង) ហ្វីលីពីន (តាហ្គាឡុក) កូរ៉េ ថៃ វៀតណាម ហិណ្ឌូ និងខ្មែរ។

ក្រុមការងារទទួលជំនួយក៏មានផ្តល់ជំនួយជាភាសាអង់គ្លេស និងភាសាផ្សេងៗទៀតផងដែរ។

អ្នកទូរស័ព្ទចូលនឹងទទួលបានធនធាន ការផ្តល់ប្រឹក្សា ឬការបញ្ជូនទៅផ្នែកមេធាវី ទីប្រឹក្សានៅ​អង្គការទាមទាយុត្តិធម៌សម្រាប់ជនជាតិអាស៊ីអាមេរិកាំងនៅរដ្ធកាលីហ្វ័រញ៉ាខាងត្បូង ឬអង្គការជំនួយផ្នែកច្បាប់ផ្សេងទៀត លើបញ្ហាដូចជាអំពើហិង្សាក្នុងគ្រួសារ ច្បាប់គ្រួសារ អន្តោប្រវេសន៍ ការចូលសញ្ជាតិ ច្បាប់ការងារ ការរើសអើងជាតិសាសន៍ ការទទួលបានធានារ៉ាប់រងសុខភាព និងឧប្បត្តិហេតុនៃការស្អប់។ សេវាកម្មរបស់យើងគឺបើកចំហសម្រាប់បុគ្គលគ្រប់ជាតិសាសន៍ និងគ្រប់ជនជាតិ ដោយមិនមានការរឹតបន្តឹងណាមួយឡើយ។

អាលីប ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2002 ដើម្បីផ្តល់ទំនាក់ទំនងផ្ទាល់រវាងជនអន្តោប្រវេសន៍ដែលនិយាយភាសាអង់គ្លេសនៅមានកម្រិត និងអ្នកតស៊ូមតិផ្នែកច្បាប់ ហើយទទួលបានការហៅទូរស័ព្ទច្រើនជាង 10,000 ដងក្នុងមួយឆ្នាំ។ ក្នុងនាមជាកម្មវិធីដែលទទួលយកផ្នែកច្បាប់ភាសាអាស៊ីតែមួយគត់នៅរដ្ឋកាលីហ្វ័រញ៉ាភាគខាងត្បូងដែលមានបុគ្គលិកចេះនិយាយពីរភាសាដែលត្រូវបានបណ្តុះបណ្តាល វាគឺជាធនធានដ៏សំខាន់សម្រាប់ជនអន្តោប្រវេសន៍ដែលនិយាយភាសាដើមតែមួយភាសា ឬការនិយាយភាសាអង់គ្លេសនៅមានកម្រិត ដែលត្រូវការជំនួយផ្នែកច្បាប់។

អង្គការទាមទាយុត្តិធម៌សម្រាប់ជនជាតិអាស៊ីអាមេរិកាំងនៅរដ្ធកាលីហ្វ័រញ៉ាខាងត្បូង ផ្តល់អាទិភាពដល់ជំនួយដល់អ្នកដែលមានប្រាក់ចំណូលទាបនៅក្នុងផ្នែកខាងក្រោមនៃច្បាប់៖ ឧប្បត្តិហេតុនៃការស្អប់ និងការរើសអើងជាតិសាសន៍ ការរើសអើង សិទ្ធិលំនៅដ្ឋាន សិទ្ធិទទួលបានសុខភាព ច្បាប់គ្រួសារ អំពើហិង្សាក្នុងគ្រួសារ អន្តោប្រវេសន៍ ការងារ និងសិទ្ធិស៊ីវិល។

    អង្គការទាមទាយុត្តិធម៌សម្រាប់ជនជាតិអាស៊ីអាមេរិកាំងនៅរដ្ឋកាលីហ្វ័រញ៉ាភាគខាងត្បូង (AJSOCAL) ចង់ផ្ញើសារទៅកាន់អ្នកជាមួយនឹងកម្មវិធីនាពេលខាងមុខ សេវាកម្មផ្ទាល់ និងព្រឹត្តិការណ៍សហគមន៍សម្រាប់សហគមន៍អាស៊ី។ អត្រាផ្ញើសារអាចត្រូវបានអនុវត្ត។ ដើម្បីយល់ព្រម សូមឆ្លើយតបថា YES


    ដោយចុចបញ្ជូន អ្នកយល់ព្រមចំពោះ លក្ខខណ្ឌ របស់យើង

    សម្រាប់ការសាកសួរប្រព័ន្ធផ្សព្វផ្សាយ ឬដៃគូសហគមន៍សំរាប់សហការ សូមផ្ញើអ៊ីមែលមកកាន់ communications@ajsocal.org

    v

    ENGLISH:

    888.349.9695

    v

    普通话/广东话 (Chinese):

    800.520.2356

    v

    한국어 (Korean):

    800.867.3640

    v

    ខ្មែរ (Khmer):

    800.867.3126

    v

    TAGALOG (Filipino):

    855.300.2552

    v

    हिन्दी (Hindi):

    855.971.2552

    v

    ภาษาไทย (Thai):

    800.914.9583

    v

    TIẾNG VIỆT (Vietnamese):

    714.477.2958

    ម៉ោងធ្វើការផ្ទាល់របស់ខ្សែទូរស័ព្ទទាន់ហេតុការណ៍គឺចាប់ពីម៉ោង ៩:០០ ព្រឹកដល់ម៉ោង ៥:០០ ល្ងាច ចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រចាប់ពីម៉ោង ៩:០០ ព្រឹកដល់ម៉ោង ១:០០ រ សៀល។ ក្នុងអំឡុងពេលផ្សេងទៀតទាំងអស់នៃសប្តាហ៍ អ្នកហៅចូលអាចទុកសារជាសំឡេងបា ន។ បុគ្គលិកខ្សែទូរស័ព្ទទាន់ហេតុការណ៍ជាធម្មតានឹងឆ្លើយតបសារទាំងនោះក្នុងរយៈពេលពីរ ទៅបីថ្ងៃធ្វើការ។

    NEED HELP? CALL US. WE SPEAK YOUR LANGUAGES. ENGLISH: 888.349.9695 普通话/广东话 (Chinese): 800.520.2356 한국어 (Korean): 800.867.3640 ខ្មែរ (Khmer): 800.867.3126 TAGALOG (Filipino): 855.300.2552 हिन्दी (Hindi): 855.971.2552 ภาษาไทย (Thai): 800.914.9583 TIẾNG VIỆT (Vietnamese): 714.477.2958
    NEED HELP? CALL US. WE SPEAK YOUR LANGUAGES. ENGLISH: 888.349.9695 普通话/广东话 (Chinese): 800.520.2356 한국어 (Korean): 800.867.3640 TAGALOG (Filipino): 855.300.2552 हिन्दी (Hindi): 855.971.2552 ภาษาไทย (Thai): 800.914.9583 TIẾNG VIỆT (Vietnamese): 714.477.2958 ខ្មែរ (Khmer): 800.867.3126